Homeបញ្ហាផ្នែកផលិតអេក្រង់ អាចនាំឲ្យពន្យាការបង្ហាញខ្លួន iPhone 6 Reuters/Business Report
បញ្ហាផ្នែកផលិតអេក្រង់ អាចនាំឲ្យពន្យាការបង្ហាញខ្លួន iPhone 6 Reuters/Business Report

ទីភ្នាក់ងាររ៉យទ័របានដឹងថា ក្រុមហ៊ុន Apple កំពុងតែប្រញាប់ប្រញាល់ផលិតអេក្រង់ ឲ្យបានគ្រប់គ្រាន់សម្រាប់បំពាក់លើទូរស័ព្ទ iPhone 6 របស់ខ្លួន។ ប្រភពនានា និយាយថា គេមិនច្បាស់ទេថា តើបញ្ហានេះអាចបណ្ដាលឲ្យពន្យារការបង្ហាញទូរស័ព្ទថ្មី ឬយ៉ាងណានោះ?
រយៈពេលនៅសល់មិនដល់ ១៨ថ្ងៃទៀតនោះឡើយ ទូរស័ព្ទ iPhone ថ្មី ត្រូវបានគេ រំពឹងថានឹងបង្ហាញខ្លួន ប៉ុន្តែបញ្ហានានាអាចមិនស្របទៅតាមគ្រោងការរបស់ក្រុមហ៊ុន Apple នោះឡើយ។ ទីភ្នាក់ងាររ៉យទ័របានដឹងថា ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបង្គុំដល់ក្រុមហ៊ុន Apple កំពុងតែប្រញាប់ប្រញាល់ផលិតអេក្រង់ទូរស័ព្ទឲ្យបានរួចរាល់សម្រាប់ បំពាក់លើទូរស័ព្ទ iPhone 6។ ប្រភពនានា បាននិយាយថា ក្រុមហ៊ុន Apple បានពន្យា ការចាប់បង្គុំអេក្រង់នៅលើទូរស័ព្ទរបស់ខ្លួនកាលពីមិថុនា និងខែកក្កដាពីព្រោះតែក្រុមហ៊ុន នេះ ត្រូវត្រួតពិនិត្យលើគុណភាពអេក្រង់ឡើងវិញ។ ប្រភពទាំងឡាយនិយាយថា ក្រុមហ៊ុនផ្គត់ផ្គង់នានា កំពុងខិតខំយ៉ាងញាប់ដៃញាប់ជើងដើម្បីរៀបចំឲ្យទាន់ពេលវេលា។
ក្រុមហ៊ុន Apple បានទាមទារទៅបណ្ដាក្រុមហ៊ុនផលិតគ្រឿងបង្គុំរបស់ខ្លួនឲ្យផលិត ស្មាតហ្វូន ឲ្យខុសប្លែកពីស្មាតហ្វូនរបស់ក្រុមហ៊ុនដទៃទៀត។ ទូរស័ព្ទ iPhone 6 នឹងបង្ហាញខ្លួនជាមួយអេក្រង់កាន់តែធំជាងមុន ហើយការជំរុញរបស់ក្រុមហ៊ុន Apple ឲ្យបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបង្គុំផលិតអេក្រង់កាន់តែស្ដើងជាងមុននោះ បានបណ្ដាលឲ្យមានបញ្ហាគុណភាពពន្លឺរបស់អេក្រង់។
ការគ្រប់គ្រងលើសង្វាក់ផ្គត់ផ្គង់ទាំងនោះ នឹង កំណត់ពីជោគវាសនារបស់នាយកប្រតិបត្តិ ក្រុមហ៊ុន Apple លោក Tim Cook។ ប្រភពនានានិយាយថា គេមិនច្បាស់ថា តើការត្រួតពិនិត្យយ៉ាងហ្មត់ចត់របស់លោក Tim Cook នេះ អាចនាំឲ្យមានការពន្យាការ បង្ហាញខ្លួនទូរស័ព្ទថ្មី ឬក៏រឹតបន្តឹងលើចំនួនទូរស័ព្ទចេញលក់។
ការបង្ហាញខ្លួនទូរស័ព្ទថ្មី មានសារសំខាន់ណាស់ ពីព្រោះទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple បានជួយបង្កើតចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ក្រុមហ៊ុនទាំងមូល ហើយការបង្ហាញខ្លួនទូរស័ព្ទអេក្រង់ធំនាពេលខាងមុខនេះ ក្រោយពីការដណ្ដើមចំណែកទីផ្សារពីសំណាក់ក្រុមហ៊ុន Samsung ក្រុមហ៊ុន Lenovo និងក្រុមហ៊ុន Xiaomi។
ក្រុមវិនិយោគិនកំពុងតែវាយតម្លៃថា ទូរស័ព្ទ iPhone 6 របស់ក្រុមហ៊ុន Apple នឹងមានអេក្រង់កាន់តែធំជាងទូរស័ព្ទជំនាន់មុន ហើយដោយសារការព្យាករបែបនេះ បានជំរុញឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple មានតម្លៃលើស ១០០ដុល្លារក្នុងមួយហ៊ុនទៀតកាលពីសប្ដាហ៍កន្លងមក។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យាអាមេរិកមួយនេះ បានកើនឡើង ៣២ភាគរយនៅឆ្នាំនេះ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុន Samsung បានបាត់បង់អស់ ៩ភាគរយ៕

Apple iPhone 6 screen hits snag ahead of launch
Reuters/ Business Report/ Dit Sokthy
Reuters has learned Apple is scrambling to get enough screens ready for
the iPhone 6. Sources say it's unclear whether this could delay the
launch. Fred Katayama reports.
Just 18 days before the expected
launch of the new iPhone, things may not exactly be in apple pie order.
At issue: the ingredients. Reuters has learned that Apple's suppliers
are scrambling to get enough screens ready for the iPhone 6.
Sources say Apple had to put screen assembly on hold in June and July
because the backlight illuminating the screen had to be revised. They
said suppliers are working hard to make up for lost time.
Apple
makes tough demands on its parts suppliers to set its smartphones apart
from others. The iPhone 6 will sport larger screens, and Apple's drive
to make those screens as thin as possible accounted for that backlight
snag.
Managing those supply chains is considered CEO Tim Cook's
forte. Sources say it's unclear whether this hiccup under his watch
could postpone the launch or restrict the number of phones available.
Getting this launch right is crucial because iPhones make up the vast
majority of Apple's profit, and it comes after the likes of Samsung,
Lenovo and Xiaomi have cut into Apple's dominance.
Investors
have been betting big on the iPhone 6, sending its stock to a
split-adjusted record high this week above $100. Its stock has gained 32
percent this year while Samsung's has slipped 9 percent.(from TV3Asia)
Post a Comment