ក្រុមហ៊ុនអាកាសចរកម្ពុជាបាយ័ននិងមានជើងហោះហើរលើកដំបូងនៅកម្ពុជានៅចុងឆ្នាំនេះ

Saturday, August 30, 20140 comments


ក្រុមហ៊ុនអាកាសចរកម្ពុជាបាយ័ននិងមានជើងហោះហើរលើកដំបូងនៅកម្ពុជានៅចុងឆ្នាំនេះ
អត្ថបទ និង រូបភាព ៖អៀត រស្មីតារ៉ាពេចន៍
ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាបាយ័ន បានប្រកាសជាផ្លូវការកាលពីល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤នៃការចាប់ផ្តើមជើងហោះហើរលើកដំបូងនៅក្នុងប្រទេសកម្ពុជា ក្រោមវត្តមានពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាននិងឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជាលោក Bu Jianguo។
នៅក្នុងពិធីប្រកាសបើកក្រុមហ៊ុនអាកាសចរណ៍កម្ពុជាបាយ័ន លោក Chen Han Wei ជាអគ្គនាយកបាយ័នអ៊ែឡាញហូលឌីង បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាបាយ័ន គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃសាជីវកម្មឧស្សាហកម្មអាកាសចរណ៍នៃប្រទេសចិន ដែលនិងចាប់ផ្តើមជើងហោះហើរជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ២០១៤នេះ។
លោកបន្តថា នេះគឺជាក្រុមហ៊ុនអាកាសចរណ៍ទីមួយរបស់ប្រទេសចិនដែលត្រូវបានបង្កើតឡើងនៅក្រៅប្រទេសដោយប្រើយន្តហោះផលិតនៅប្រទេសចិនផ្ទាល់។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ នឹងដំណើរការជាលើកដំបូងជាមួយនឹងយន្តហោះ MA 60 ចំនួនពីរគ្រឿងសម្រាប់ជើងហោះហើរជាទៀងទាត់ នៅក្នុងស្រុក ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅកាន់ខេត្តព្រះសីហនុ ហើយក្រុមហ៊ុននេះ នឹងបង្កើនផ្លូវអាកាសពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម ឡាវ ថៃ និងប្រទេសដទៃទៀត។
អាកាសចរណ៍កម្ពុជាបាយ័ន ជាក្រុមហ៊ុនអាកាសចរណ៍ទីពីរ ដែលទទួលបានសិទ្ធិក្នុងការហោះហើរក្នុងស្រុកនៃប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ ហើយនឹងរួមចំណែកដល់ការអភិវឌ្ឍសេវាដឹកជញ្ជូនផ្លូវអាកាស ជាពិសេសនិងលើកកម្ពស់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងប្រទេសកម្ពុជាបន្ថែមទៀត។
ក្រុមហ៊ុនអាកាសចរណ៍បាយ័នកម្ពុជា នឹងយកប្រទេសកម្ពុជាជាទីតាំងកណ្តាលនៃការតភ្ជាប់ប្រទេសកម្ពុជា ទៅបណ្តាប្រទេសអាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង ហើយរហូតមកដល់ពេលនេះ មានក្រុមហ៊ុនអាកាសចរណ៍ ចំនួន២៧ហើយ ដែលបានបើកធ្វើអាជីវកម្មនៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម សុខ អាន បានឲ្យដឹងថា ការវិនិយោគរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន ពិតជាបានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនចិន ក្នុងឱកាសធ្វើអាជីវកម្មនៅប្រទេសកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ដែលមាន ១៦ភាគរយ ឬ ២,៥ ពាន់លានដុល្លារអាមេរិកនៃផលិតផលក្នុងស្រុកសរុបកាលពីឆ្នាំមុន។
គួរបញ្ជាក់ថា នៅក្នុងពិធីប្រកាសបើកក្រុមហ៊ុនអាកាសចរណ៍បាយ័នកម្ពុជា នេះក៏មានពិធីចុះហត្ថលេខាជាមួយក្រុមហ៊ុនឧស្សាហកម្មយន្តហោះស៊ីអានហ្គ្រុប ក្នុងការទិញយន្តហោះ ប្រភេទ MA 60 ចំនួន២០គ្រឿងផងដែរ៕
Bayon Airline Company Will Have First Fight in Cambodia at the End of the Year Topic: Ith Chanreaksmey Cambodia Bayon Airline on 2014.08.21 has declared of the first flight in Cambodia with the presence of Samdach Heng Samrin, Chairman of Parliament Deputy Prime Minister Sok Ann and China Ambassador in Cambodia Mr. Bu Jianguo. In the opening ceremony of Bayon Airline Mr. Chen Han Wei CEO’s Bayon Airline holding said, Bayon Airline is a joint venture of Airline industry corporation in China which will start the first flight in Cambodia at the end of the year 2014. He’s continuing, The China's first airline, which was established abroad by using aircraft produced in China. This Airline will give a first flight with MA 60 2 units for regular flight in located From Phnom Penh to Siam Reap and From Siam Reap to Sihanouk Ville and This Airline will increase the airway from Cambodia to Vietnam, Laos, Thailand and other countries. Bayon Airline will took a head office in Cambodia and connect to other Asian Countries China, Japan and South Korea. Until now there’re 27 Airline which is open the business in Cambodia. At the same time, H.E. Sok Ann said, The developing of China Airline is really show about the reflecting of the confident China investor it’s a chance to make business in Cambodia. He’s also confirmed that this airline will Contribute to the development of tourism in Cambodia which has 16% or 2,5 thousand million dollar of the total product last year. Note, In the opening ceremony Bayon Airline Cambodia has signing with Xi'an Aircraft Industry Group to buy 20 MA 60 units. From TV3 Asia
Share this article :

Post a Comment

 
Copyright © 2013. Angkor Team
All Rights Reserved